Monday, November 15, 2010

Khmer Unicode on SQL Server

1- How to Insert khmer unicode into Sql Server?
ជាធម្មតាយើងមិនអាចបញ្ចូលអក្សរខ្មែរនៅក្នុង SQL Server បានទេ លុះត្រាតែយើង Install Khmer Unicode ជាមុនសិន​ សូមមើលរបៀបបញ្ចូល​ Khmer Unicode។ បន្ទាប់មកសូមសាកល្បងបញ្ចូលទិន្នន័យជាភាសាខ្មែរក្នុង SQL Server ដោយប្រើ SQL Command "INSERT INTO tblUnicode VALUES('១','អក្សរខ្មែរ')"។ (សូមមើលរូប)
បន្ទាប់មកសូមចុចលើ !Execute Button អ្នកនឹងទទួលបាន Messages ដូចក្នុងរូប(1 row(s) affected)​ នោះមានន័យថា ការបញ្ចូលទិន្នន័យជាអក្សរខ្មែរទៅក្នុងSQL Server បានសំរេចហើយ។ បន្ទាប់មកទៀតសូមបើកTable(tblUnicode) ជាទំរង់ នោះយើងនឹងឃើញទិន្នន័យដែលបានបញ្ចូលមានលក្ខណៈជាសញ្ញាសួរ(????????)។
ដូច្នេះដើម្បីអោយយើងអាចមើលជាទំរង់អក្សរខ្មែរបាន នោះយើងគ្រាន់តែបន្ថែមអក្សរ "N" នៅពីមុខតំលៃដែលបញ្ចូលដោយSQL Command​ គឺ "INSERT INTO tblUnicode VALUES(N'១',N'អក្សរខ្មែរ')" រួចសូមបើក Table(tblUnicode) មើលម្តងទៀត​ យើងនឹងទទួលលទ្ធផលជាអក្សរខ្មែរដែលអាចមើល និងអានបាន។







២- To select record from sql server ដោយ Sql command គឺ SELECT * FROM tblunicode WHERE [ID]=N'២' 

good luck!

No comments: