Monday, October 10, 2011

ហាត់ប្រាណ បង្ការមហារីក

តាមការសិក្សាស្រាវជ្រាវ ដោយមូលនិធិមហារីកពិភពលោក (The world Cancer Research Fund) បានរកឃើញថា អ្នកហាត់ប្រាណជាប្រចាំ ប្រមាណ ៣០នាទីជារៀងរាល់ថ្ងៃ មានអត្រាប្រឈមតិចចំពោះការកើតជំងឺមហារីក ពេលអាយុកើនឡើង។ ទាំងនេះអាចបណ្តាលឲ្យមានរូបរាងសមសួន មិនធាត់ ដែលការធាត់អាចឈានទៅរកជំងឺមហារីកបាន។
លោកវេជ្ជបណ្ឌិត រ៉ាឆេល ថមស៊ុន នៃមូលលនិធិខាងលើបានឲ្យដឹងថា ខណៈពេលនេះមានភស្តុតាងដែលអះអាងយ៉ាងច្បាស់ថា ការហាត់ប្រាណ ក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កាជំងឺមហារីក នឹងមិនត្រូវគិតថា ទាល់តែហាត់ប្រាណខ្លាំងៗប៉ុណ្ណោះ ទើបអាចបង្ការជំងឺមហារីកបាននោះទេ ព្រោះមនុស្សជាច្រើនដែលធ្វើការហាត់ប្រាណស្រាលៗជាប្រចាំរាល់ថ្ងៃ ដូចជាការដើរលឿន ការរត់ត្រឹកៗ ឬការឡើងចុះកាំជណ្តើរ ក៏អាចបង្ការជំងឺមហារីកបានដែរ។
ការហាត់ប្រាណ មិនគ្រាន់តែជួយបន្ថយអត្រាប្រឈមនឹងជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្ការការបាត់បង់ជីវិត ដោយសារជំងឺបេះដូង ឬ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល រួមទាំងបន្ថយឪកាសនៃការកើតជំងឺទឹកនោមផ្អែមបានទៀតផង។