ជាធម្មតាយើងមិនអាចបញ្ចូលអក្សរខ្មែរនៅក្នុង SQL Server បានទេ លុះត្រាតែយើង Install Khmer Unicode ជាមុនសិន សូមមើលរបៀបបញ្ចូល Khmer Unicode។ បន្ទាប់មកសូមសាកល្បងបញ្ចូលទិន្នន័យជាភាសាខ្មែរក្នុង SQL Server ដោយប្រើ SQL Command "INSERT INTO tblUnicode VALUES('១','អក្សរខ្មែរ')"។ (សូមមើលរូប)
បន្ទាប់មកសូមចុចលើ !Execute Button អ្នកនឹងទទួលបាន Messages ដូចក្នុងរូប(1 row(s) affected) នោះមានន័យថា ការបញ្ចូលទិន្នន័យជាអក្សរខ្មែរទៅក្នុងSQL Server បានសំរេចហើយ។ បន្ទាប់មកទៀតសូមបើកTable(tblUnicode) ជាទំរង់ នោះយើងនឹងឃើញទិន្នន័យដែលបានបញ្ចូលមានលក្ខណៈជាសញ្ញាសួរ(????????)។
ដូច្នេះដើម្បីអោយយើងអាចមើលជាទំរង់អក្សរខ្មែរបាន នោះយើងគ្រាន់តែបន្ថែមអក្សរ "N" នៅពីមុខតំលៃដែលបញ្ចូលដោយSQL Command គឺ "INSERT INTO tblUnicode VALUES(N'១',N'អក្សរខ្មែរ')" រួចសូមបើក Table(tblUnicode) មើលម្តងទៀត យើងនឹងទទួលលទ្ធផលជាអក្សរខ្មែរដែលអាចមើល និងអានបាន។
២- To select record from sql server ដោយ Sql command គឺ SELECT * FROM tblunicode WHERE [ID]=N'២'
good luck!
No comments:
Post a Comment