Wednesday, August 17, 2011

អាហារ៤មុខជួយបង្កើនអារម្មណ៍ភេទ

តើអ្នកកំពុងស្វែងរកវិធីនានាដើម្បីបង្កើនអារម្មណ៍ផ្លូវភេទ របស់អ្នកមែនទេ? ឥឡូវនេះ អ្នកពុំចាំបាច់ចំណាយពេលទៀតនោះទេ។ ខាងក្រោមនេះ គឺជាអាហារបង្កើនអារម្មណ៍ដ៏អស្ចារ្យដែលអ្នកពុំធ្លាប់បានដឹង ពីមុនមក។ ប្រសិនបើអ្នកជាមនុស្សដែលអសមត្ថភាពផ្លូវភេទ អាហារបំប៉នផ្លូវភេទ ប្រហែលជាជម្រើសមួយអាចជួយបំពេញសេចក្ដីសុខរឿងលើគ្រែបាន។ ដូច្នេះ បើចង់ឲ្យការរួមភេទជាមួយដៃគូកាន់តែរ៉ូមែនទិច និងស្រើបស្រាលខ្លាំងនោះ អ្នកអាចសាកល្បងអាហារ៤យ៉ាងដូចខាងក្រោមនេះ៖

១. ស្រាហ្សាំប៉ាញ (Champagne)
នៅពេលចង់ជ្រើសរើសស្រាដើម្បីបង្កើនអារម្មណ៍ មុនពេលចាប់ផ្ដើមរឿងលើគ្រែ ស្រាហ្សាំប៉ាញ អាចចាត់ទុកថាជាជម្រើសដ៏ល្អបំផុតមួយ ក្នុងចំណោមស្រាដទៃទៀត។ សូម្បី ក្នុងខ្សែភាពយន្តគូស្នេហ៍មួយចំនួន ក៏បានជ្រើសយកស្រានេះទៅប្រារព្ធរាត្រីទឹកឃ្មុំ និងពិធីផ្អែមល្ហែមនានារបស់ពួកគេដែរ។ ទោះជាស្រាក្រហមជាថ្នាំបង្កើនអារម្មណ៍ដ៏ល្អមួយ ក៏មិនអាចប្រៀបបាននឹងស្រាហ្សាំប៉ាញ លើមុខងារបង្កើនអារម្មណ៍និងភាពផ្អែមល្ហែមសន្សឹមៗចំណង់ផ្លូវ ភេទនោះទេ។



២. ម្រេច
ម្រេចជារុក្ខជាតិដ៏ស័ក្ដិសិទ្ធិ ដែលជួយបង្កើនកម្ដៅក្នុងខ្លួនបានយូរនៅពេលរួមភេទ។ ជាមួយសមត្ថភាពបង្កើនកម្ដៅរាងកាយ និងជួយឲ្យចង្វាក់បេះដូងដើរស្រួល ម្រេចអាចបង្កើនកម្លាំងរាងកាយ ធ្វើឲ្យប្រតិបត្តិការលើគ្រែរបស់អ្នកបានពេញលេញ។




៣. ផ្លែល្វា
បើអ្នកក្រឡេកមើលខាងក្នុងផ្លែល្វា នោះអ្នកនឹងយល់បានដោយងាយថា ហេតុអ្វីបានជាគេប្រៀបប្រដូចផ្លែល្វាទៅនឹងអង្គជាតិស្ត្រី នោះ។ ផ្លែឈើប្រភេទនេះ មានផ្ទុកនូវវីតាមីន និងជាតិខនិជ ដែលអាចជួយបង្កើនចំណង់រួមភេទ ជាហេតុធ្វើឲ្យអ្នកអាចសម្រេចរឿងនៅលើគ្រែបានដោយពុះកញ្ជ្រោល និងស្កប់ស្កល់។

៤. អយស្ទ័រ (Oyster)
លោកអ្នកប្រហែលជាធ្លាប់បានស្គាល់អាហារប្រភេទនេះ(Oyster) ច្បាស់ហើយ ដោយសារភោជនីយដ្ឋានមួយចំនួនក្នុងប្រទេសកម្ពុជា យើងកំពុងបម្រើនូវមុខម្ហូបនេះ។ ដោយសារជាតិស័ង្កសីខ្ពស់ដែលផ្ទុកក្នុងអាហារនេះ អយស្ទ័រ (Oyster) ជួយផលិតនូវទឹកកាមដែលបង្កើនអារម្មណ៍ផ្លូវភេទបុរស។ ប្រសិនបើអ្នកចង់បង្កើនអារម្មណ៍ផ្លូវភេទរបស់អ្នកឲ្យកាន់តែ ខ្លាំងដើម្បីឲ្យការប្រយុទ្ធនៅលើគ្រែបានពេញលេញនោះ អយស្ទ័រ (Oyster) ស្រស់ជាមួយនឹងស្រាហ្សាំប៉ាញគឺជាអាហារដែលអ្នកគួរជ្រើសរើស។

នេះគ្រាន់តែជាចំណេះដឹងតូចមួយ ដែលអាចជួយឲ្យជីវិតស្នេហាលើគ្រែរវាងអ្នកនិងគូស្នេហ៍កាន់ តែល្អូកល្អឺនជាងមុន។ ចុះប្រិយមិត្តវិញ មានអ្វីចែករំលែកដែរឬអត់?
បកប្រែ៖ ប្រាក់ ច័ន្ទសីហា